កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។

លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានជនជាតិចិន ៨នាក់ ជនជាតិអឺរ៉ុប ៤នាក់ ជនជាតិខ្មែរ ៧នាក់ ដែលបានធ្វើតេស្ត ទទួលលទ្ធផល អវិជ្ជមាន ។
លោកវេជ្ជបណ្ឌិតបានបន្តថា ដើម្បីការពារជំងឺឆ្លងកូវិដ១៩ ជាជំងឺឆ្លងសលកចូលក្នុងសហគមន៍ លោកសូមឲ្យអាជ្ញាធរគ្រប់មូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ទាំងផ្លូវទឹកផ្លូវគោកដើម្បីការពារកុំឲ្យជំងឺឆ្លងកូវិដ១៩ ឆ្លងចូលក្នុងសហគមន៍បើជំងឺកូវិដ១៩ ឆ្លងចូលក្នុងសហគមន៍យើង ពិបាកគ្រប់គ្រងណាស់។ ហេតុដូច្នេះយើងត្រូវមាន ការប្រុងប្រយ័ត្នទងអស់គ្នា ហើយសូមអាជ្ញាធរមូលចូលរួម ផ្សព្វផ្សាយណែនាំអបរំបន្តបន្ថែមទៀត នៃការផ្សព្វផ្សាយណែនាំអបរំ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តន៍ឲ្យបានជាប់ជួននូវ (៣ការពារ.៣កុំ)ជាប់ជានិច្ច។

លោកបានបញ្ជាក់ថា ពលករសំណាក់ស្រុកមកពីប្រទេសថៃ កំពុងធ្វើចក្តាឡីស័កមានចំនួន ១៣០នាក់ ៕
