ភ្នំពេញ ៖ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យពលរដ្ឋ ធ្វើដំណើរចេញ -ចូលខេត្តព្រះសីហនុនោះ មុននេះបន្តិចរដ្ឋបាល ខេត្ត បានប្រកាសឲ្យផ្អាក ការធ្វើដំណើរចេញ -ចូល ជាបណ្តោះអាសន្ន លើកលែង តែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ (ត្រូវឆ្លងកាត់លក្ខខណ្ឌ នៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឲ្យរដ្ឋបាលខេត្ត គ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកពាក់ព័ន្ធ ជាមួយនឹងអ្នកជំងឺ និងទីតាំងពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័ក ចប់សព្វគ្រប់ ៕