នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី “ការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការសន្តិសុខសង្គម” តាមរយៈប្រព័ន្ធវីដេអូ (video conference) ដែលដឹកនាំ និងសម្របសម្រួល ដោយ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋន ក្រុមប្រឹក្សាជាតិ គាំពារសង្គម។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងក្នុងការប្រមូលធាតុចូល និងមតិយោបល់ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី“ការគ្រប់គ្រង និងការត្រួតពិនិត្យ ប្រតិបត្តិការសន្តិសុខសង្គម” ដើម្បីឲ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ គាំពារសង្គម, តំណាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO), តំណាងសហព័ន្ធនិយោជក, សមាគមពាណិជ្ជកម្មកម្ពុជា ( CAMFEBA), និងតំណាងកម្មករនិយោជិត៕






Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
