Covid-19

បុរសជនជាតិចិន ឆ្លងជំងឺកូវីដ១៩ម្នាក់ ស្លាប់ ក្នុងមណ្ឌលព្យាបាល ដោយសារ ការរើឡើង នៃថ្នាំញៀនធ្ងន់ធ្ងរ បណ្ដាលឱ្យគាំងបេះដូង

ភ្នំពេញ៖ បុរសជនជាតិចិន វិជ្ជមាន ជំងឺកូវីដ១៩ម្នាក់ ដែលជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុញៀនក្នុងខ្លួននោះបានគាំងបេះដូងស្លាប់ ក្នុងពេលព្យាលបាលជំងឺ នៅមណ្ឌលព្យាបាលកូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ មីនានេះ បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២១ និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផងនោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលអោយគាំងបេះដូងស្លាប់ភ្លាមៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤២៥នាក់៕

To Top