ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណង ជាង១សែនដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែក វប្បធម៌ និងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅប្រទេសកម្ពុជា។
សូមជម្រាបថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ (ជំនួយគូសា ណូណិផ្នែកវប្បធម៌) ថវិកាចំនួន៩០,៦៤០ ដុល្លាអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្ម ចំនួន៨ខ្សែ នៅវិទ្យាស្ថា នជាតិអប់រំកាយ និងកីឡា ព្រមទាំង ផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ថវិកាចំនួន ២៥,៥៣៤ ដុល្លារអាមេរិក សម្រាប់ការសាងសង់កន្លែងលាងដៃ នៅក្នុងសាលារៀន ចំនួន៦ នៅភាគខាងលិច នៃខេត្តស្ទឹងត្រែង។
ក្នុងពិធីចុះហត្ថលេខា ផ្ដល់ជំនួយឥតសំណង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង២ បានជឿជាក់ថា «ជំនួយទាំងនេះ នឹងជួយកែលម្អគុណ ភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ»។
ជាងនេះទៅទៀត ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍ នៃវីរុសកូវីត១៩ ដែលហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»៕