ព័ត៌មានជាតិ

ក្រុមអ្នកស្រាវជ្រាវ ប្រះឃើញកូនសត្វផ្សោត កំពុងហែលទឹកលេង ក្នុងទីជម្រកធម្មជាតិ កាំពី

ភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនសត្វ ផ្សោត កំពុងហែលទឹកលេង នៅឯទីជម្រកធម្មជាតិ កាំពី ក្នុងខេត្តក្រចេះ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អង្គការ WWF កាលពីថ្ងៃទី៥ មីនា បានឲ្យដឹងថា «ជាក្ដីរំភើបក្រៃ លែង កំណត់ត្រានៃ កូនសត្វផ្សោតថ្មីទីពីរ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ ដោយក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការ WWF។ កូនសត្វផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញកំពុងហែលជាមួយនឹង សត្វផ្សោតពេញវ័យ ចំនួន៤ក្បាល ផ្សេងទៀត កាលពីថ្ងៃម្សិលមិញ នៅឯទីជម្រកធម្មជាតិ កាំពី នៃខេត្តក្រចេះ»។

ប្រភពដដែលបន្ដថា កូនសត្វផ្សោតទី១ សម្រាប់ឆ្នាំ២០២១នេះ ទើបតែត្រូវបានកត់ត្រាដោយ ក្រុមអ្នកស្រាវជ្រាវកាល ពីចុងសប្ដាហ៍មុននេះ នៅក្នុងទីជម្រកធម្មជាតិនៃខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាការលើកទឹកចិត្តខ្លាំង បំផុតមួយ ដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោត នៅក្នុងតំបន់ទេសភាពមេគង្គ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០ ក្រុមស្រាវជ្រាវបានកត់ត្រាកូនសត្វផ្សោត ចំនួន៩ ក្បាល ខណៈកូនសត្វផ្សោតចំ នួន ១៣ ក្បាលត្រូវបានកត់ត្រា ក្នុងឆ្នាំ២០១៩៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top