ព័ត៌មានជាតិ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ ការវាយតម្លៃរបស់ អ្នករាយការណ៍ពិសេស ធ្វើឲ្យយល់ច្រឡំពីត្រូវទៅជាខុស

ភ្នំពេញ៖ ស្ថានបេសកម្មអចិន្ដ្រៃយ៍នៃកម្ពុជា នៅទីក្រុងហ្សឺណែវ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការចេ ញផ្សាយព័ត៌មានរបស់ អ្នករាយការណ៍ពិសេស ចំនួន៤រូប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុក និងការជំនុំជម្រះក្ដីនៅកម្ពុជា។

តាមសេចក្ដីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា កាលពីថ្ងៃទី៥ មីនា បានឲ្យដឹងថា «ទស្សនផ្ទាល់ខ្លួនរបស់ពួកគាត់ដែលផ្ទុយសំដីខ្លួនឯង ជ្រើសតែមួយជ្រុង និងធ្វើនយោបាយបនីយកម្ម ព្រមទាំង មិនយកចិត្តទុកដាក់លើការពិតជាក់ស្ដែង បានធ្វើឲ្យសាធារណជន មានការយល់ច្រឡំ ពីត្រូវ ទៅជាខុស» ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top