ព័ត៌មានជាតិ

មីយ៉ាន់ម៉ាស្នើសុំ ធ្វើបត្យាប័នប៉ូលីស ជាច្រើននាក់ ដែលបដិសេធ មិនប្រឆាំងបាតុករ ហើយ រត់ចូលប្រទេសឥណ្ឌា

បរទេស៖ទូរទស្សនស៍BBC ចេញផ្សាយនៅ ថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រទេសមីយ៉ាន់ម៉ាបានធ្វើការស្នើសុំឲ្យឥណ្ឌាក្នុងការប្រគល់ ក្រុមប៉ូលីសជាច្រើននាក់មកវិញក្រោយពួកគេបាន
នាំគ្នាគេចចេញតាមព្រំដែនស្វែងរកសិទ្ធជ្រកកោន នៅក្នុងប្រទេសឥណ្ឌាកន្លងមក។

អជ្ញាធរនៃប្រទេសឥណ្ឌាក៏ធ្លាប់បានបញ្ជាក់ អះអាងដែរថាកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះមន្ត្រីប៉ូលីសរបស់ប្រទេសមីយ៉ាន់ម៉ាជាច្រើនរូបពិត ជាបានធ្វើដំណើរឆ្លងចូលប្រទេសរបស់ខ្លួន
ពិតមែនតាមព្រំដែនហើយនៅពេលនេះមីយ៉ាន់ម៉ា បានសុំឲ្យឥណ្ឌាប្រគល់ពួកគេមកវិញដើម្បីអាចរក្សាទំនាក់ទំនងមិត្តភាពរៀងខ្លួន។

គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះបាតុកម្មប្រឆាំង ទៅនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានសភាពកាន់តែសាហាវឡើងជាមួយនឹងពលរដ្ឋហើយ ក្រុមប៉ូលីសដែលគេចខ្លនទាំងនោះ
ត្រូវបានគេដឹងថាពួកគេបានបដិសេធមិនស្តាប់តាម បញ្ជារបស់ក្រុមយោធាឡើយក៏រៀបចំផែនការចាកចេញពីប្រទេសតែម្តង។

គិតត្រឹមយប់ថ្ងៃសៅរ៍កន្លងមកទីក្រុងយ៉ាំងហ្គោនត្រូវ បានគេមើលឃើញថាមានពោរពេញទៅដោយក្រុមប៉ូលីសដែលត្រូវបានដាក់ឲ្យល្បាត និងធ្វើការវាយឆ្មក់ជាមុននឹងពួកបាតុករអាចនាំគ្នា
ធ្វើការតវ៉ាសាជាថ្មីនៅថ្ងៃអាទិត្យនេះហើយ គិតមកត្រឹមថ្ងៃនេះផងដែរចំនួនអ្នកស្លាប់ជាផ្លូវការមានយ៉ាងហោចណាស់៥៥នាក់មកហើយ នៅក្នុងការប៉ះទង្គិចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top