ទូលព្រះបង្គំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួង ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រោស ព្រះរាជ ទានពរជ័យ សិរីមង្គល ថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា សិទ្ធិនារី លើកទី១១០ ។
សូមព្រះរាជានុញ្ញាតិ ថ្វាយនូវព្រះសព្ទសាធុការពរ ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា សិទ្ធិនារី លើកទី១១០នេះ សូមព្រះអង្គ មានព្រះពលានុភាពខ្លាំង ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅតួត នានិច្ចនិរន្តរ៍តរៀងទៅ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
