ព័ត៌មានជាតិ

កូវីដ១៩៖ តារាចម្រៀង ប្រចាំផលិតកម្ម ហង្ស មាស ណុប បញ្ញារិទ្ធ ផ្ញើរសារអរគុណ អ្នកគាំទ្រ ក្រោយពិនិត្យឃើញវិជ្ជមាន

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក ណុប បញ្ញារិទ្ធ បានបង្ហោះសារចំនួន៣ នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ ថ្លែងអំណរគុណអ្នកគាំទ្ររបស់ខ្លួន ក្រោយពីពិនិត្យឃើញ វិជ្ជមាន កូវីដ១៩។ នាពេលនេះ លោក បានធ្វើដំណើរមកដល់បន្ទប់មួយ នៃសណ្ឋាគារ Great Duke នារាជធានីភ្នំពេញ។

សារទី១៖ ជំរាបសួរពុកម៉ែបងប្អូន ជនរួមជាតិពិសេស fans ទាំងអស់របស់ខ្ញុំ ។
ដំបូងខ្ញុំគិតថានៅស្ងៀមសិន អត់ចង់ផុសអីទេដរាប្យ លទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញពត៌មាន ចុះច្រើនពេក ក្នុងនោះខ្ញុំបាទ សូមអរគុណជាខ្លាំង សម្រាប់ការព្រួយបារម្ភ របស់ពុកម៉ែបងប្អូនទាំងអស់គ្នា ចំពោះស្ថានភាព របស់ខ្ញុំនៅក្នុងពេលនេះ ។
ហើយក៍ជាការពិតដែរខ្ញុំបាទ ពិតជាបានយកសំណាក ទៅធ្វើកោសល្យវិច័្ចយ ស្វែងរកមេរោគកូវីដ១៩ មែន កាលពីយប់មិញនេះ ដោយសារនៅថ្ងៃទី១ កម្មវិធីមួយ ដែលធ្វើការឡាយផ្ទាល់ មានអ្នកនាង និមល គាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិត ជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាម៉េរ៉ាថត ។ ប៉ុន្តែបើទោះជាយ៉ាងណា ខ្ញុំក៍មានអក្ការៈផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកំដៅមិនឡើងឡើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ ។
ហើយនៅយប់មិញនេះដែរ មន្រ្តីការងារខាងក្រសួង បានចុះមកយកសំណាករបស់ខ្ញុំ និងមនុស្សជប់ពាក់ព័ន្ធទាំងអស់ រួចរាល់ បច្ចុប្បន្នខ្ញុំស្នាក់នៅ ក្នុងហាងរបស់ខ្ញុំ ដោយមិនចេញទៅណាទាំងអស់ រហូតដឹងពីលទ្ធផល ។ ២ថ្ងៃនេះខ្ញុំព្យាយាមឆ្ពុង មួយថ្ងៃ២ដង ញាំទឹកក្តៅ និង វីតាមីនC បច្ចុប្បន្នខ្ញុំបាត់ឈឺករ តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកំដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ៣៨ទេ ។
ហ៊ឹម……សំណាងណាស់ ដែលតាំងពីចូលឆ្នាំចិន គឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់ម៉ិញបានគាត់ដឹងរឿងពេលពត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ ។

ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថានិងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត ។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែខ្លួនយើង គ្រប់ទិសទី ដែលយើងមើល និងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែខ្ញុំមិនបន្ទោសនណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្ន អស់លទ្ធភាព ក៏គ្មាននណាចង់ឈឺ គ្មាននណាចង់អោយឆ្លងទៅគេ គ្មាននណាដឹងមុនថា ខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ព្រិចភ្នែក ។

សូមបួងសួងវត្ថុសក្តិសិទ្ធ ជួយបីបាច់ថែររក្សាពលរដ្ឋខ្មែរគ្រប់រូប អោយសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ ។ ដាច់ខាតកុំទ្វេសប្រហែស អោយសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ ។

ម៉ោងនេះ ពេលនេះអក្ការៈខ្ញុំធម្មតា ឃុំខ្លួនក្នុងហាងរង់ចាំលទ្ធផល បើទោះជាបែបណាក៍ត្រូវក្លាហានទទួល និងចូលខ្លួនទៅព្យាបាលជាដាច់ខាត ។
សូមអរគុណពុកម៉ែបងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកគាំទ្រទាំងអស់របស់ខ្ញុំ។

សារទី៣៖ ឥលូវនេះ ខ្ញុំបានមកដល់សណ្ឋាគារ (The Great Duke Phnom Penh) អតីតសណ្ឋាគារ intercon ចាស់ ១ម៉ោងជាងហើយ ខ្ញុំសុខសប្បាយទេបងប្អូន ខាងសណ្ឋាគារ ខាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ លោកបានរៀបចំរួចជាស្រេច ក្នុងបន្ទប់សម្រាក គឺមានផាសុខភាព មានខ្យល់អាកាសល្អ ខ្ញុំប្តេជ្ញាចិត្តថានិងព្យាយាម យកឈ្នះជំងឺនេះ អោយបានបន្ថែម ពីលើការព្យាបាលរបស់គ្រូពេទ្យ។

សារទី២ ៖ មុននេះបន្តិចខ្ញុំ បានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្ត ខាងក្រសួងសុខាភិបាល មកទទួល ។
អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះ ដោយការព្យាបាល ពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុត និងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ ។

តារាចម្រៀង ដ៏ល្បីរូបនេះ ស្ថិតក្នុងចំណោមតារាចម្រៀង និងពិធីផ្សេងៗទៀត នៃផលិតកម្មហង្សមាស ដែលមានកូវីដ១៩៕

To Top