កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
សូមបញ្ជាក់ថា ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់ខេត្ត មានចំនួន ២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖
ទី១ នៅសណ្ឋាគារមេគង្គ មាន ៧១ បន្ទប់ ស្មើនឹង ១៤២គ្រែ ។
ទី២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ៣អាគារ មាន ៨៩ បន្ទប់ ស្មើនឹង ៤៤៣គ្រែ ។
![](https://dap-news.com/wp-content/uploads/2021/03/IMG_20210309_194723_853-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/03/IMG_20210309_194725_688-1024x690.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)