ភ្នំពេញ៖ បន្ទាប់ពីស្រ្តី ជាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ បានបំបៅដោះកូន ពេលកំពុងបំពេញភារកិច្ច ហើយត្រូវបាន អធិការនគរបាល ស្រុកសៀមប៉ាង កោះហៅឲ្យធ្វើកិច្ចសន្យានោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានលើកឡើងថា ស្រ្តីនគរបាលចរាចរណ៍ម្នាក់ បំបៅដោះកូនពេលកំពុងបំពេញការងារ គ្រាន់បើជាងអ្នកអត់ មកធ្វើការរួចចាំតែមកបើកប្រាក់ខែ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «មិនគួរស្តីបន្ទោសទេ តែ លើកទឹកចិត្តបានសមជាមេ អង្គភាព!
បើដឹងថា លោកស្រី មានកូននៅបៅដោះម្តាយនៅឡើយ ម្តេចក៏លោកអធិការចាត់ឲ្យទៅបំពេញភារកិច្ច ធ្វើចរាចរនៅតាមផ្លូវសាធារណៈ? ដល់ពេលគាត់ត្រូវឲ្យកូនបៅ ទឹកដោះម្តាយ ម៉េចក៏លោកស្តីឲ្យគាត់។»

លោក សយ សុភាពបន្តថា គាត់ពិតជាគ្មានចេតនានឹងធ្វើបែបនេះទេ។ តែនេះដោយទឹកចិត្តម្តាយចំពោះកូន នឹងបង្ហោះក្នុង ន័យល្អចង់សំដែង នូវក្តីស្រលាញ់រវាងកូននិងម្តាយ។ ផ្ទុយទៅវិញ លោកអធិការលើកទឹកចិត្ត បានត្រូវ ហើយសមជាមេ។ ទង្វើរបស់លោកអធិការបែបនេះ មិនចេះចិត្តសាស្ត្រ និង ចរិតជាមេដឹកនាំអង្គភាពទេ។

លោកសង្កត់ធ្ងន់ថា «ដូច្នេះ ថ្នាក់លើគួរពិចារណាវិញនូវមុខនាទី លោកអធិការស្រុកសៀមប៉ាងនេះបានត្រូវ ហើយគ្រាន់បើជាងអ្នកអត់ មកបំពេញការងារ រួចចាំតែមកបើកប្រាក់ខែ» ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
