ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ មានជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៤៨នាក់ និងមានអ្នកឆ្លងថ្មីចំនួន៣៩ដែលសុទ្ធតែជាប់ពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ។
អ្នកឆ្លងទាំង៣៩នាក់នោះ គឺនៅភ្នំពេញចំនួន២២ , ព្រៃវែងចំនួន៦នាក់ , ព្រះសីហនុម្នាក់ , កណ្ដាល ៩ , និងបាត់ដំបងម្នាក់។
បើតាមការប្រកាសរបស់គិតត្រឹមព្រឹកថ្ងៃ១១ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១៦៣ នាក់ អ្នកជាសះស្បើយចំនួន ៥៩៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន៥៦៥ នាក់៕






