ព័ត៌មានជាតិ

ពលរដ្ឋជាច្រើនគ្រួសារ ថ្លែងអំណរគុណ ឧកញ៉ា ទៀ​ វិចិត្រ ដែលបានជួសជុលផ្លូវលំ ១៣ខ្សែ ជូនពលរដ្ឋឃុំជើងគោ

ភ្នំពេញ៖ ទាំងអជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តែងការសប្បាយរីករាយ និងដឹងគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភសម្រាប់ការជួសជុលផ្លូវលំ១៣ខ្សែ ប្រវែងជាង៤គីឡូម៉ែត្រ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងផងដែឬថា លោកឧកញ៉ា ទៀ វិចិត្រ  អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និង ជាសមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី បានឧបត្ថម្ភ ជួសជុលផ្លូវលំ ចំនួន១៣ខ្សែ ប្រវែងជាង៤គីឡូម៉ែត្រ ជូនពលរដ្ឋតាមភូមិនានា ក្នុងឃុំជើងគោប្រើប្រាស់ ក្រោយផ្លូវលំទាំងនោះ រងការខូចខាត៕

To Top