ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជួយ៣លានដុល្លារ តាមរយៈសម្តេច តេជោ ទប់ស្កាត់ ជំងឹកូវីដ១៩

ភ្នំពេញ ៖ អ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា និងក្រុមគ្រួសារ បានជួយ៣លានដុល្លារ តាមរយ:សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩។

តាមបណ្តាញសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃ១១ មីនានេះ អ្នកឧកញ៉ាថ្លែងថា ខ្លួនមិនអាចរស់នៅតែឯង បើប្រទេសជាតិ មានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ។ ដោយអ្នកឧកញ៉ាថា ក៏មិនដឹងយកលុយទាំងនេះ ទៅចាយឯណាដែរ។

អ្នកឧកញ៉ាបន្តថា “ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ។ ពេលនេះ មិនមែនជាពេលបន្ទោស អ្នកណាម្នាក់ទេ តែជាពេលយើង ត្រូវសាមគ្គីគ្នា”។

អ្នកឧកញ៉ាបានបញ្ជាក់ ទៅដល់បងប្អូនថា ខ្លួនមិនមែនជាអ្នកមានលុយច្រើននោះទេ តែលោកមានបេះដូង ស្រឡាញ់ប្រទេសជាតិ ហើយក៏មិនអាឱបដៃឈរមើលឲ្យថ្នាក់ ដឹកនាំទទួលអំរែកតែឯងដែរ ៕

To Top