ព័ត៌មានជាតិ

បេឡាជាតិ អតីតយុទ្ធជន បើកប្រាក់ របបសន្ដិសុខ សង្គមលើកទី១ ប្រចាំខែមីនា ជូនអតីតយុទ្ធជន និងគ្រួសារ

ភ្នំពេញ ៖ បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្ដិសុខ សង្គមលើកទី១ ប្រចាំខែមីនា ឆ្នាំ២០២១ ជូនអតីតយុទ្ធជន និងក្រុមគ្រួសារ ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្អែកនេះតទៅ តាមប្រព័ន្ធធនាគារ។

តាមសេចក្ដីជូនដំណឹងរបស់ បេឡាជាតិអតីតយុទ្ធជន នៅថ្ងៃទី១១ មីនា បានឲ្យដឹងថា អតីតយុទ្ធជន និងគ្រួសារអាចបើក តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ។

ចំពោះការបើកប្រាក់ របបសន្តិសុខសង្គមនេះ ត្រូវភ្ជាប់មកជាមួយសៀវភៅ គណនី និងអត្តសញ្ញាណប័ណ្ណ ឬកាតអេធីអ៊ឹម (ATM) នៅតាមទូរអេធីអ៊ឹម ៕

To Top