ព័ត៌មានជាតិ

ទិវាអំណានជាតិ ធ្វើឡើង ស្របពេល ប្រសូតឡើង នៃសម្តេច ជួន ណាត

ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអបអរសាទរ ទិវាអំណានជាតិ១១ មីនា ។ ទិវាអំណានេះ ត្រូវបានកំណត់ ប្រារព្ធឡើង នៅថ្ងៃទី១១ មីនា ត្រូវនឹងខួបប្រសូត នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃ កម្ពុជា ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge។

ដើម្បីជាការថ្វាយ នូវសេចក្តីគោរព និងការចងចាំព្រះរាជគុណូបការៈដ៏ធំធេង របស់ព្រះអង្គ ចំពោះវិស័យអក្សរសាស្រ្ត ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន ត្រូវបានព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា សិក្សាជាតិ ស្តេចសព្វព្រះរាជហឫទ័យ លើកតម្កើងចាប់តាំង ពីសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងបន្ត រហូតមកដល់បច្ចុប្បន្ន ។

ជារៀងរាល់ឆ្នាំកម្ពុជា បានកំណត់យកថ្ងៃទី១១ ខែមីនា ជាថ្ងៃទិវា ជាតិអំណាន ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ ៕

To Top