ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានដល់ ម្ចាស់ អាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ឲ្យបញ្ឈប់ជាបន្ទាន់ ក្នុងការធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ហើយនឹងត្រូវពិន័យ ជាប្រាក់ពី ៥ ០០០ ០០០រៀល ដល់១០ ០០០ ០០០ រៀល ។ បើករណីមិនរាងចាល នឹងត្រូវបញ្ជូន ទៅតុលាការ ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមច្បាប់ស្តីពី វិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋាននានា អាជីវកម្មប្រៃសណីយ៍គ្រប់ប្រភេទនៅកម្ពុជា ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់ ក្រសួងប្រៃសណីយ៍។ ម្ចាស់អាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍គ្រប់រូប តម្រូវឱ្យមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដា ច់ខាតដើម្បីប្រកបអាជីវកម្ម។
នាពេលកន្លងទៅ ក្រសួងប្រៃសណីយ៍ បានសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួន នៅមិនទាន់គោរព បាននូវលក្ខខ ណ្ឌនៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតគ្រប់ជ្រុង ជ្រោយនៅឡើយ។ ម្ចាស់អាជីវកម្មខ្លះ កំពុងប្រកបអាជីវកម្មរបស់ខ្លួន ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតមានសុពលភាពពី ក្រសួងប្រៃសណីយ៍ ដែលទង្វើនេះ ផ្ទុយទៅនឹងបទប្បញ្ញា ត្តិនៃមាត្រា២៤ និងមាត្រា៤៨ នៃច្បាប់ស្តីពី វិស័យប្រៃសណីយ៍។
ក្រសួងបន្ដថា «ម្ចាស់អាជីវកម្ម ដែលគ្មានអាជ្ញាបណ្ណអាច នឹងត្រូវបញ្ឈប់ អាជីវកម្ម ដោយបន្ទាន់ និងត្រូវពិន័យ ជាប្រាក់ពី ៥ ០០០ ០០០រៀល ដល់១០ ០០០ ០០០ រៀល ករណីមិនរាងចាល នឹងត្រូវបញ្ជូនសំណុំរឿង ទៅតុលាការ»៕