ព័ត៌មានជាតិ

អាជ្ញាធរបន្តរកឃើញ និងបិទទីតាំងខារ៉ាអូខេ វៀតណាម ០០៧ លួចលាក់បើក

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបន្តត្រួតពិនិត្យនិងបិទទីតាំង ព្រមទាំងដកហូតអាជ្ញាប័ណ្ណ ទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ (វៀតណាម) មួយកន្លែង យីយោ HAT VOL NHAU 007 ។

ក្នុងប្រតិបត្តការណ៍នេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ស្រី២នាក់ ។

គួររំលឹកថា ខារ៉ាអូខេ វៀតណាម យីយោ HAT VOL NHAU 007 មានទីតាំងស្ថិតនៅផ្លូវ១១៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ៕

To Top