ភ្នំពេញ ៖ ក្រោយពីមានការស្នើពីលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ ខេត្តកោះកុង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជូនតាមសំណើ ដោយសម្រេចផ្អាកសាលារៀន សាធារណៈ និងឯកជនទាំងអស់ ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។
នៅព្រឹកនេះ លោក ង៉ែត ឡឹងបានស្នើទៅលោក ហង់ ជួនណារ៉ុន ឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្នុងក្រុង១ និងស្រុក៦ នៅស្រុកគិរីសាគរ ព្រោះមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នក មានផ្ទុកជំងឺកូវីដ១៩ ខណៈនៅខេត្តនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ ស្ថិតក្នុងភូមិកូនកុក ឃុំភ្ញីមាស ស្រុកគីរីសាគរ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999


