ព័ត៌មានជាតិ

ឃាត់ខ្លួនជន​ សង្ស័យចិន-ខ្មែរ ៦នាក់ ដកហូតទូរស័ព្ទ ជិត៣០០គ្រឿង

ភ្នំពេញ ៖ ជនសង្ស័យ ជានជនជាតិចិន ៤នាក់ និងអ្នកបើកបរចំនួន ២នាក់ ជនជាតិខ្មែរ ធ្វើដំណើរតាមអូប័រ មួយគ្រឿង មកពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ហើយកម្លាំង គណៈបញ្ជាការឯកភាពស្រុក ក៏បានឃាត់ និងហៅមកសាកសួរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង៤០នាទី ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។

មនុស្សទាំង៦នាក់រួមមាន៖ ទី១-ឈ្មោះ DING RUI ជនជាតិចិន អាយុ២២ឆ្នាំ, ទី-ឈ្មោះ FANG LIUHONG ជនជាតិចិន អាយុ២៨ឆ្នាំ, ទី-ឈ្មោះ XU QUNBAO ជនជាតិចិន អាយុ៣៤ឆ្នាំ, ទី៤-ឈ្មោះ LIG DAN ជនជាតិចិន អាយុ២៩ឆ្នាំ, ទី៥-ឈ្មោះ ឌុល ការីម ជនជាតិខ្មែរ អាយុ៣២ឆ្នាំ, ទី៦-ឈ្មោះ លី វណ្ណា ជនជនជាតិខ្មែរ អាយុ៤០ឆ្នាំ ។

សមត្ថកិច្ចបានឆែកឆេរឃើញសម្ភារៈ ទូរស័ព្ទ អាយហ្វូនស៊ិច(iphone6) ចំនួន២៧០គ្រឿង, ខ្សែរសាកថ្ម ចំនួន១៧៥ខ្សែរ, ព្រីភ្លើងចំនួន៤ដុំ។

បច្ចុប្បន្នជនទាំងចំនួន៦នាក់ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពភ្ញីមាស ។ រីឯវត្ថុតាងត្រូវផែនប្រឆាំង បទល្មើសសេដ្ឋកិច្ចដកហូតយកទៅ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ។ ចំណែកអូប័រ១គ្រឿង ដែលជាមធ្យោបាយ រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ៕

To Top