Covid-19

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យអ្នកកំពុងធ្វើចក្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យ អ្នកកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកំពង់ចាម ក្នុងគោលបំណង ដើម្បីឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទ ប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលពេញសកលលោក ។

បើតាមនាយករងរដ្ឋបាល សាលាខេត្តកំពង់ចាម លោក នួន ណុយ បានប្រាប់ឲ្យដឹងថា នៅមជ្ឈមណ្ឌលកោសល្យ ភូមិភាគខេត្តកំពង់ចាម មានអ្នកធ្វើចត្តាឡីស័កសរុប ចំនួន ៣៦៨នាក់ ស្រី១០៥ នាក់ ។ ប៉ុន្តែនៅថ្ងៃដដែលនេះ ក្រោយបាយថ្ងៃត្រង់ លទ្ធផលបានចេញលើកទី ២ អវិជ្ជមានចំនួន ៧០នាក់ និងបានឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ។

លោកនួន ណុយ បានបញ្ជាក់ផងដែរថា ក្នុងវេលាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ នឹងមានពលករ មកពីព្រំដែនចំនួន ១០នាក់ទៀត ត្រូវធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកំពង់ចាម នេះផងដែរ ៕

To Top