ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវសូមអោយប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី កាចសាហាវ បើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេលសិន។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរយ៉ាងដូចច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី កាចសាហាវ បើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេលសិន។ សូមបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» នេះឲ្យបានល្អប្រសើរ៕
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន១២៦៤ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៦២៣ នាក់ (+៤) និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន៦៣៩ នាក់ ស្លាប់ម្នាក់។
