ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ទៀត ហើយដែលជាអ្នកជាប់ពាក់ព័ន្ធ ជាមួយសមាជិក ក្រុមរាំរបស់តារាចំរៀង អ្នកនាង សុគន្ធ នីសា នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ។
បច្ចុប្បន្នអ្នកជំងឺទាំង៣នាក់ ខាងលើនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ អ៊ីនធើខនទីណង់តាល់ (TheGreat Duke)។ រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងផ្ទះ ត្រូវបានឲ្យធ្វើចត្តាឡីស័ក នៅក្នុងទីតាំងនេះបន្តទៀត ហើយអាជ្ញាធរក៏បានបន្តបិទ ទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន ៕