ព័ត៌មានជាតិ

ទូតចិននៅមីយ៉ាន់ម៉ា អំពាវនាវ ឲ្យមានចំណាត់ ការករណីដុតបំផ្លាញ រោងចក្រខ្លួន

ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំមីយ៉ានយ៉ាន់ម៉ា អំពាវនាវឲ្យមានចំណាត់ការ និងស៊ើបអង្កេត លើករណីដុតបំផ្លាញ រោងចក្រ សហគ្រាសចិន នៅ ទីក្រុងយ៊ាំងហ្គោន ត្រូវដុតបំផ្លាញ និងវាយកំទេចោលពីសំណាកក្រុមបាតុករ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរោងចក្រ ជាង២០ នៅក្នុងសួនឧស្សាហកម្មនៅ ប្រទេស មីយ៉ាន់ម៉ា ត្រូវបាន ដុតបំផ្លាញ និង វាយកំទេច ហើយ សហគ្រាស ដែលពាក់ព័ន្ធ សុទ្ធសឹង ជាសហគ្រាសចិន ឬ សហគ្រាស វិនិយោគ រួមគ្នា រវាងចិនមីយ៉ាន់ម៉ា ដែលភាគច្រើន ជារោងចក្រកែច្នៃ សំលៀកបំពាក់ រោងចក្រ ផ្គត់ផ្គង់ សំភារៈ សំលៀកបំពាក់ និង រោងចក្រ ផលិតគ្រឿងបរិក្ខារ សំលៀកបំពាក់ ។

អ្នកដុតភ្លើងភាគច្រើន ជិះម៉ូតូ មានអាវុធ ជាដំបងដែក ពូថៅ និង ធុងសាំង បានសំរុកចូលរោងចក្រ វាយកំទេច សំភារៈ និង គំរាម ដល់ក្រុមការងារ រួច បានចាក់សាំង ដុតបំផ្លាញតែម្តង ។ បច្ចុប្បន្ន ពុំទាន់ អាច កំណត់បាន អត្តសញ្ញាណ អ្នកដុតភ្លើងនោះឡើយ ហើយមានក្រុមការងារ ជាជនជាតិចិន មួយចំនួន ក្រោយ ហេតុការណ៍ នេះហើយ បានបាត់ខ្លួន ហើយគ្រប់មជ្ឈដ្ឋាន កំពុងតែធ្វើការ ស្វែងរក ។

មកទល់បច្ចុប្បន្ន រោងសិប្បកម្ម ឃ្លាំង បន្ទប់ស្នាក់នៅ និង រថយន្តរបស់រោងចក្រ ជាង២០ ត្រូវបានដុតបំផ្លាញ ហើយហាង ដែលនៅតាមបណ្តោយ ផ្លូវក៏ ត្រូវបាន វាយកំទេច និងក្រុមការងារ ជាច្រើន អ្នករងរបួសស្រាល ហើយរោងចក្រមួយ ត្រូវបានអ្នកដុត ភ្លើងកាន់កាប់ ។ ដោយហេតុ អ្នកដុតភ្លើងមាន អាវុធ ក្នុងដៃ ហើយ តាម បណ្តោយ ផ្លូវចូល ក៏មានមនុស្ស បានរៀបចំរបាំង ផ្លូវធ្វើឲ្យក្រុមពន្លត់អគ្គិភ័យ ក្នុងស្រុកមិនអាច ធ្វើការចូល ជួយសង្គ្រោះបាន ។ បច្ចុប្បន្ន អ្នក សង្គ្រោះសុទ្ធសឹងតែ ជាក្រុមការងាររបស់រោងចក្រ ។

នៅរសៀលថ្ងៃទី១៤ ខែមីនា ដដែល រោងចក្រចិន នៅក្នុងសួនឧស្សាហកម្ម ឡាយដាយ៉ា ទីក្រុងយ៊ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា ត្រូវបាន កុបករ វាយកំទេច និង ដុតបំផ្លាញ បណ្តាល្យមាន ជនជាតិចិន ជាច្រើនរងរបួស និង ត្រូវជាប់នៅក្នុងនោះ ។

ស្ថានទូតចិន ប្រចាំប្រទេស មីយ៉ាន់ម៉ា បានទំនាក់ទំនង ជាមួយសភាពាណិជ្ជកម្មចិន នៅមីយ៉ាន់ម៉ា និង ក្រុមហ៊ុន ពាក់ព័ន្ធព្រមទាំង សំណូមពរ ដល់ សមត្ថកិច្ច ក្នុង តំបន់ ចាត់ វិធានការ ដើម្បី រក្សា សុវត្ថិភាព និងសុខសន្តិភាព របស់សហគ្រាស ក្រុមហ៊ុន ចិន និង ប្រជាជនចិន ផងដែរ ។ ស្ថានទូត ក៏ បានចេញ សេចក្តី ក្រើនរំលឹក អំពី សុវត្ថិភាព ដល់ សហគ្រាស និង បងប្អូន ជនជាតិចិន ដែល កំពុង ប្រកបរបរនៅ ប្រទេសមីយ៉ាន់ម៉ា ។

ស្ថានទូត បានឲ្យដឹងថា គោលនយោបាយមិត្តភាព ចំពោះមីយ៉ាន់ម៉ារបស់ចិន គឺ ផ្តោតសំខាន់លើ ប្រជាជន មីយ៉ាន់ម៉ា ។ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាងចិន និង មីយ៉ាន់ម៉ា តែងតែ ឈរលើ គោលការណ៍ នៃ ការទទួលបាន ផលប្រយោជន៍ ទៅវិញទៅមក ដោយ សង្កត់ធ្ងន់ ជាពិសេស ទៅលើ ផលប្រយោជន៍ ប្រជាជន ក្នុងប្រទេស មី យ៉ាន់ ម៉ា ។ ជន រងគ្រោះ ភាគច្រើន សុទ្ធសឹង ធ្វើការជា សហគ្រាស ក្នុង វិស័យ វាយនភ័ណ្ឌ ។ ក្នុង វិស័យនេះ សហគ្រាស ចិន បាន បង្កើតឱកាស ការងារ ជាង៤០ម៉ឺន ដល់ ប្រជាជន មីយ៉ាន់ម៉ា ។ អំពើ របស់ ជនល្មើស ច្បាប់ធ្វើឲ្យ ខូចខាត ដល់ អត្ថប្រយោជន៍ របស់ប្រជានជនមីយ៉ាន់ម៉ា ។

ស្ថានទូត ចិន ប្រចាំ ប្រទេស មីយ៉ាន់ម៉ា បាន លើកឡើងថា ករណីដុតបំផ្លាញ និងវាយកំទេច លើក នេះ ជាករណី ដែលអាក្រក់បំផុត ភាគីចិនសំណូមពរ ដល់ ភាគី មីយ៉ាន់ម៉ា ត្រូវមានចំណាត់ការ យ៉ាងមាន ប្រសិទ្ធភាព លើ ករណីនេះ ដើម្បី ទប់ស្កាត់ អំពីហិង្សានានា កើតឡើង និង បើកការស៊ើបអង្កេត លើ បុគ្គល ដែលពាក់ព័ន្ធ ក្នុងករណី ។

ជាពិសេសដើម្បី ធានាបាន នូវ សុ វត្តិភាព អាយុជីវិត និងទ្រព្យសម្បត្តិ របស់ សហគ្រាស ចិន និង ប្រជាជនចិន ដែលកំពុង ប្រកបរបរនៅប្រទេសមីយ៉ាន់ម៉ា ។

ទូតបន្តថា” យើងសូមអំពាវនាវ ដល់ប្រជាជនមីយ៉ាន់ម៉ា ត្រូវ សម្តែង នូវការទាមទារ ដោយវិធាន ស្របច្បាប់ មិនត្រូវញុះញង់ធ្វើឲ្យប៉ះពាល់ ដល់ កិច្ចសហប្រតិបត្តិការ មិត្តភាព រវាងចិន និង មីយ៉ាន់ម៉ា ៕ ស សំណាង

To Top