ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ ដែលបាននិងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” រដ្ឋបាលរាជធានីភ្នំពេញបាន ប្រកាសឲ្យប្រជាពលរដ្ឋ និងសាធារណជន ផ្អាកជាបណ្តោះអាសន្ន នូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ៕