ភ្នំពេញ ៖ ក្រោយសរសេរស្រីស្រស់ស្អាត ក្នុងវ័យ២៨ឆ្នាំ ខមិនបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា”ខ្ញុំឆ្លងជំងឺCOVID-19ហេីយ” ទីបំផុតត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់មែន។ តែបើតាមការសួរនាំគឺក្មេងស្រីប្រាប់ថា ការពិតខ្លួនគ្មានជំងឺទេ គឺខ្លួនសរសេរលេងតែប៉ុណ្ណោះ។នេះបើតាមការផ្សាយ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្មេងស្រីនេះមានទីលំនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានគណនីហ្វេសប៊ុកឈ្មោះChen Chen ។ តាមរយៈសេចក្តីខមិន(Comment) របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះChen Chen ថា “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ មូលហេតុដោយសារខ្ញុំឆ្លងជំងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ”។
ក្រោយឃើញសារនេះហើយ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏បានសហការជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង អាជ្ញាធរមូល ដ្ឋានស្រុកបាណន់ និងមហាជន ក្នុងបណ្តាញសង្គមរហូតដល់រសៀលនេះទេីបស្វែងរកម្ចាស់ គណនីហ្វេសប៊ុកឈ្មោះChen Chen ឃេីញ។
ម្ចាស់គណនីហ្វេសប៊ុកខាងលេីជាស្រ្តីមានវ័យ១៨ឆ្នាំរស់នៅឃុំចែងមានជ័យស្រុកបាណន់ ខេត្តបាត់ដំបង ។ នៅចំពោះមុខមន្រ្តីសុខាភិបាល និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លេីយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ ខ្លួនបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា “សព្វថ្ងៃខំធ្វេីការទាំងឈឺ ទាំងជាដេីម្បីលុយ”នៅពេលនោះមានអ្នកខមិនសួរគាត់ថា “កេីតអី?” រូបគាត់ក៏ឆ្លេីយតបក្នុងខ្លឹមសារខមិនថា “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជំងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ”។
នៅទីបំផុតស្រ្តីរូបនេះបញ្ជាក់ថា អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលេីគឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិតលេងសេីចក្នុងបណ្តាសង្គមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយនៅក្រោយពេលសាកសួររួចអាជ្ញាធរស្រុកបាណន់ មន្រ្តីសុខាភិបាលបាននាំរូបគាត់មកធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅមណ្ឌល១ស្រុកបាណន់និងផ្តេីមយកវត្ថុសំណាកលេីរូបគាត់ទៅពិនិត្យ ត្បិតតាមប្រភពបានឲ្យដឹងថារូបគាត់ទេីបនឹងវិលត្រឡប់មកពីខាងក្រៅមូលដ្ឋានស្រុកបាណន់នៅក្នុងអំឡុងពេលនេះដែរ។
លោកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏អំពាវនាវដល់អ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាប្រេីប្រាស់បណ្តាញទំនាក់ទំនងក្នុងរឿងត្រឹមត្រូវ ចៀសវាងការប្រេីប្រាស់បណ្តាញសង្គមដែលនាំបង្កឲ្យខ្លួនមានទោសកំហុស ឬប្រេីប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយាកាសសង្គម៕