ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៥នាក់ដែលជាអ្នកពាក់ព័ន្ធជាមួយសហគមន៍២០កុម្ភៈ ព្រមទាំងមានអ្នកជាសះស្បើយ២២នាក់។ ចំនួននៃការឆ្លងថ្មីមានការធ្លាក់ចុះពីថ្ងៃម្សិលមិញ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ១៧ មីនា មានអ្នកឆ្លងសរុបចំនួន១៥០៥ នាក់ អ្នកជាសះស្បើយ ចំនួន៨៤០ នាក់ អ្នកកំពុងព្យាបាលចំនួន៦៦២ នាក់ និងអ្នកស្លាប់១ នាក់៕








Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
