ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៧ ខែមីនានេះបានឯកភាព ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥត សំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារ អាមេរិក សម្រាប់ការតម្លើង ឧបករណ៍កែច្នៃកំប្លោក ធ្វើជាជីវអេតាណុល នៅក្នុងមន្ទីរបរិស្ថា នខេត្តកំពង់ឆ្នាំង ការសាងសង់អគារ សម្ភពមួយកន្លែង នៅក្នុងមណ្ឌល សុខភាព ទួលក្នុង ខេត្តមណ្ឌលគិរី ការសាងសង់អគារ ផ្នែកជម្ងឺសម្រាក ពេទ្យមួយកន្លែង នៅក្នុង មណ្ឌលសុខភាព ឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិក ចល័តមួយគ្រឿង ក្នុងខេត្តសៀមរាប និង ការបំពាក់បរិក្ខារ វិជ្ជសាស្រ្ត នៅក្នុងគិលានដ្ឋាន មិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា”យើងជឿជាក់ថាជំនួយឥតសំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ”។
ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការរីករាលដាល ចូលសហគមន៍ នៃវីរុសកូវីត១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

