ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ទូទាំងប្រទេសកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។
តាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដោយសារ ស្ថានភាពនៃការ ចម្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅតែបន្ដមិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមរយៈពិធីសាសនា ការជួបជុំ និងកម្មវិធីជួបជុំផ្សេងៗបែបសាសនា ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំសាសនា និងបណ្ដាលអង្គភាពនានាចំណុះឲ្យក្រសួងទាំងអស់អនុវត្តនូវវិធានការបន្ទាន់»៕