ព័ត៌មានជាតិ

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ាឌួង ឆាយ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ឌួង ឆាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រោយដាក់លិខិតទូលថ្វាយព្រះមហាក្សត្រ បន្ទាប់ពីមានសំណើរពីនាយករដ្ឋមន្រ្តី។

កាលពីថ្ងៃ១៧ មីនា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបញ្ចប់គោរមងារជាឧកញ៉ារបស់ឌួង ឆាយ។ ក្រោយមក សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រាបទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំបញ្ចប់គោរមងារ ជាឧកញ៉ា។

សូមបញ្ជាក់ថា ការស្នើសុំបញ្ចប់គោរមងារ ឧកញ៉ាឌួង ឆាយ នេះ ក្រោយពីសម្តេចតេជោបញ្ចេញសារ តាមខមិននៅលើការឡាយ របស់អតីតភរិយា ឌួង ឆាយ ដែលបានបង្ហាញពីសកម្មភាពយ៉ាងច្រើន វាយទាត់ធាក់ទៅលើអតីតប្រពន្ធ កាលពីថ្ងៃ១៦មីនា ។ ខមិននោះគឺថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?”៕

To Top