ព័ត៌មានជាតិ

ប្រធានាធិបតី អាមេរិក លោក ចូបៃដិន លើកឡើង ដោយចំហរថា លោក ពូទីន ប្រធានាធិបតិ រុស្ស៊ី ជាឃាតក

បរទេស ៖ ប្រទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូត របស់ខ្លួនប្រចាំ នៅទីក្រុងវ៉ាស៊ីនតោន ត្រឡប់មកផ្ទះវិញ ដើម្បីពិភាក្សាដើម្បីការពារ “ ទំនាក់ទំនង ដែលធ្លាក់ចុះ មិនអាចស្រោចស្រង់វិញបាន” ជាមួយសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី បាននិយាយថា លោក Anatoly Antonov ត្រូវបានគេហៅឱ្យវិល ត្រឡប់មកទីក្រុងមូស្គូវិញ ខណៈដែលទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក បានឈានដល់“ ផ្លូវបញ្ចប់”

ការកោះហៅនេះ បានកើតឡើងបន្ទាប់ ពីលោកប្រធានាធិបតីអាមេរិក ចូបៃដិន បាននិយាយថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹង “បង់ថ្លៃ” ចំពោះការចោទប្រកាន់ថា បានជ្រៀតជ្រែកការបោះឆ្នោត។

នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ABC លោក បៃដិន បានបញ្ជាក់ថា លោកគិតថាប្រធានាធិបតីរុស្ស៊ី គឺជាឃាតករ។ លោក បៃដិន បានអត្ថាធិប្បាយ លើរបាយការណ៍ស៊ើបការណ៍អាមេរិក ដែលបានលើកឡើងថា លោកពូទីនបានអនុញ្ញាត ឱ្យមានយុទ្ធនាការជ្រៀតជ្រែកមួយ នៅក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីខែវិច្ឆិកា នៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top