ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៧នាក់ទៀត ដែលជាពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាស ពីការព្យាបាលជាសះស្បើយ ចំនួន១៩នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៩ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៥៧៨ នាក់ អ្នកជាសះស្បើយចំនួន៩១៧ នាក់ អ្នកកំពុងព្យាបាលចំនួន៦៥៨ នាក់ និងមានអ្នកស្លាប់១ នាក់៕





Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
