ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៣នាក់ជាករណីឆ្លងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈចំនួន ៧១នាក់ និងអ្នកដំណើរពីបរទេស២នាក់ទៀត ខណៈមានជាសះស្បើយ ចំនួន១៧នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ២២ មីនានេះកម្ពុជា មានអ្នកឆ្លងសរុបចំនួន១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន៩៦៧ នាក់ អ្នកកំពុងព្យាបាលចំនួន៧៨១ នាក់ និងអ្នកស្លាប់៣ នាក់៕








