ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៥០ ០០០រៀល ក្នុងម្នាក់ ជូនដល់មន្ដ្រីរាជការស៊ីវិល នៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ដ្រីនគរបាលជាតិកម្ពុជា មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ដ្រីរាជការនៃអាជ្ញាធរសេវនកម្មជាតិ មន្ដ្រីរាជការនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top