Covid-19

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ទៀតនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បាន ប្រកាសឲ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣R ភូមិបាក់ ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ ។

អភិបាលខណ្ឌឫស្សីកែវ បានសរសេរលើហ្វេស ប៊ុក មុននេះបន្តិចថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១១៖៣០នាទី បានរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួនម្នាក់ រួមមាន៖ បុរស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣R ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺម្នាក់ ត្រូវបានដាក់ឲ្យធ្វចត្តាឡីស័ក ។

លោក ជា ពិសី បន្តថា បច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ។ ជាមួយគ្នានោះ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃ២២ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ អ្នកកំពុងព្យាបាលចំនួន ៧៨១នាក់ និងអ្នក ស្លាប់ ៤នាក់៕

To Top