ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥នាក់ទៀត និងមានករណីជាសះស្បើយចំនួន៣២នាក់ ។ ក្នុងនោះជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន ៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣នាក់ និងអ្នកស្លាប់ចំនួន៤នាក់៕







