ព័ត៌មានជាតិ

រកឃើញ​ អ្នកសង្ស័យ មានជំងឺកូវីដ១៩ ចំនួន ៤នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យបាន ចុះយកអ្នកសង្ស័យមាន ផ្ទុកជំងឺកូវីដ១៩ចំនួន ៤នាក់ (ស្រី ២នាក់ កុមារអាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់) ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ នៅផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទៅមន្ទីរសម្ភពក្រុង ។

យោងតាមហ្វេសប៊ុក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដចំនួន ៤នាក់ ( ស្រី ចំនួន២នាក់ កុមារ ចំនួន២នាក់ អាយុ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ ) ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញទៅមន្ទីរសម្ភពក្រុង ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន ៧៨៣នាក់ និងមានអ្នកស្លាប់ចំនួន ៥នាក់ ៕

To Top