Covid-19

រដ្ឋលេខាធិការក្រសួងការងារ៖ ត្រូវវែកមុខ និងចាប់ខ្លួនមនុស្សបំផុស គេមិនឲ្យចាក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ប៉ូលីស-ប៉េអឺម នឹងចាប់ខ្លួនមនុស្សដែលបំផុស អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩។

លោកថា ដូច្នេះប្រជាពលរដ្ឋត្រូវជួយថតរូប និងប្តឹងប៉ូលីសជាបន្ទាន់ ក្នុងករណីបើឃើញនរណាម្នាក់ បំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំង ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកលោក ហេង សួរ នាព្រឹកថ្ងៃ២៤ មីនានេះ បានឲ្យដឹងថា “វែកមុខ និងចាប់ខ្លួនមនុស្សដែល បំផុសគេកុំឲ្យចាក់វ៉ាក់សាំងកូវីដ គឺបានបុណ្យច្រើន និងរួចផុតពីគ្រោះថ្នាក់នៃជំងឺកុវីដ១៩ ១គ្រួសារ”។

ជាមួយគ្នានេះលោកបានអំពាវនាវឲ្យកម្មករ និងជនរួមជាតិរួមគ្នាចូលរួម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងអស់គ្នា ព្រោះចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិត។
លោកថា ការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ដែលឲ្យគ្រប់អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។

លោក ហេង សួរ បន្តថា “ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន។ អំពើបាបនេះអាចឲ្យអ្នកចុះនរក។ សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែល រាជរដ្ឋាភិបាលបានខិតខំស្វែងរកមក”។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមក ទទួលចាក់វ៉ាក់សាំងកូវីដ១៩ ពីស៊ីណូហ្វាម និងអាស្រ្តាហ្សេនីកា មានចំនួន ២២២,៧២៦នាក់។ នេះបើតាមរបាយការណ៍របស់ ក្រសួងសុខាភិបាលចេញនៅថ្ងៃ២៣ មីនា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top