ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងថ្មី ចំនួន២៩នាក់ទៀត ដែលចំនួនគឺចុះជាងថ្ងៃ២៣ មីនាម្សិលមិញ ខណៈមានអ្នកជាសះស្បើយ ចំនួន ៣៤នាក់។
អ្នកឆ្លង២៩នាក់នោះ គឺមានករណីឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន២៧នាក់ និងអ្នកដំណើរ ពីពីបរទេស២នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៤ មីនា នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៨១៧ នាក់ អ្នកជាសះស្បើយ ចំនួន១០៣៣ នាក់ អ្នកកំពុងព្យាបាលចំនួន៧៧៧ នាក់ និងអ្នកស្លាប់៥ នាក់៕