ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជានៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានទទួលយករិះគន់ពីសាធារណជននានា ដែលបានបញ្ចេញខមិនដែល បង្ហាញការមិនពេញចិត្តចំពោះ បញ្ញើនាំចេញ-នាំចូលដែលមានភាពយឺតយ៉ាវ និងមិនទទួលខុសត្រូវរបស់បុគ្គលិក ។
តាមរយៈផេកប្រៃសណីយ៍កម្ពុជានៅថ្ងៃ២៤ មីនា គឺថា “សូមអរគុណដល់សាធារណជន ចាប់អារម្មណ៍ចំពោះប្រៃសណីយ៍កម្ពុជា ដែលបានបង្ហោះក្នុង ខ្លឹមសារអត្ថបទសាធារណៈ កន្លងមក។ យើងខ្ញុំរីករាយទទួលមតិស្ថាបនា” ។
ប៉ុន្តែទោះបីជាយ៉ាងណា ប្រៃសណីយ៍កម្ពុជាបានឲ្យដឹងថា ប្រៃសណីយ៍កម្ពុជា ប្រៀបដូចជា ច្រកអន្តរជាតិ ជាផែស្ងួតផ្តល់សេវាជូនអតិថិជនជាសាធារណៈ ដាក់ផ្ញើបញ្ញើទំនិញ ឬទទួលទំនិញជាលក្ខណៈ បុគ្គលផ្ទាល់របស់ប្រជាពលរដ្ឋ ហើយរាល់បញ្ញើនាំចេញ-នាំចូល ត្រូវជាកម្មវត្ថុនៃការត្រួតពិនិត្យ ដោយស្ថាប័នគយប្រចាំប្រៃសណីយ៍កម្ពុជា ។
តាមរយៈខមិនរបស់សាធារណជន បានឲ្យដឹងថា “ប្រៃសណីយ៍ស្រុកខ្មែរ ខ្ចិលនិងមិនទទួលខុសត្រូវការងារ ពេលមានឥវ៉ាន់មកដល់ពួកគេ ភាគច្រើនមិនយកកញ្ចប់ឥវ៉ាន់ឲ្យអ្នកទទួលទេ តែងតែខលហៅអ្នកទទួលឲ្យ មកយកនៅប៉ុស្តិ៍ប្រៃសណីយ៍វិញ ។ ជាទូទៅមិនដែលមានប្រៃសណីយ៍ ស្រុកណាខលមកអ្នកទទួលឲ្យមកយកឥវ៉ាន់ ឬសំបុត្ររបស់ខ្លួនដែលគេ ផ្ញើមកឲ្យដូចស្រុកខ្មែរទេ” ។
ការបញ្ចេញមតិមួយទៀតបានឲ្យដឹងដែរថា “បុគ្គលិកឈ្លើយ ។នៅពេលសួរថា ហេតុអ្វីខលមកខ្ញុំឲ្យមកយក ក្រែងខាងប្រៃសណីយ៍ ត្រូវយកទៅដល់ផ្ទះខ្ញុំមែនទេ? តែពួកគេឆ្លើយថា “អាណាធ្លាប់យកទៅឲ្យហៅវា មកឲ្យយកទៅឲ្យទៀតទៅ” ៕