ភ្នំពេញ ៖ យោធិន មានឈ្មោះ សំ វិជ្ជា ភេទប្រុស ជាអនុសេនីយ៍ឯក ជាជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ ខណៈធ្លាប់បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង២លើករួចរាល់ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ ។
រូបគេបានធ្វើសំណាកមានវិជ្ជមានកូវីដ១៩ នៅថ្ងៃ២២ មីនា ។ យោធិនខាងលើបានមកចាក់វ៉ាក់សាំងចំនួន២លើក ។ បច្ចុប្បន្នរូបគេកំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយកន្លែងឈ្មោះសាកាណា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ករណីនេះ មូលដ្ឋានសមុទ្របានត្រួតពិនិត្យ និងស្រាវជ្រាវរកអ្នកប៉ះពាល់ឃើញ៥នាក់ដែលបានបញ្ជូនពួកគេ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា កន្លងមក មានកងទ័ព៥រូបដែលខ្លះធ្លាប់ចាក់វ៉ាក់សាំង១លើកឬ២លើក បានឆ្លងជំងឺកូវីដ១៩ ៕

