ភ្នំពេញ ៖ នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក វ៉ាន់ ណាក្រូ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ១៩ ក្រោយពីលោក បានមកលេងប្រពន្ធ-កូននៅស្រុកកំណើត ក្នុងភូមិអូឬស្ស៊ី២ សង្កាត់អូរឬស្ស៊ី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
យោងតាមសេចក្តី ជូនដំណឹងរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃ២៥ មីនានេះ បានឲ្យដឹងថា ដោយមានរោគសញ្ញាក្តៅខ្លួន ក្អកតិចៗ រយៈពេល៨ថ្ងៃមកនោះ នៅថ្ងៃ២១ មីនា លោកបានទៅព្យាបាលមួយយប់ នៅមន្ទីរ សម្រាកព្យាបាល និងសម្ភពព្រាបស ក្នុងសង្កាត់ក្រចេះ ។ ដោយមិនធូស្បើយ ក៏បានជួលរថយន្តឈ្នួល៨កៅអី ទៅព្យាបាលបន្តនៅមន្ទីរ ពេទ្យខេត្តកំពង់ចាម ហើយគ្រូពេទ្យបានយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ១៩។


លទ្ធផលបង្ហាញ នាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃ២៤ មីនា គឺលោក វ៉ាន់ ណាក្រូ មានផ្ទុកជំងឺកូវីដ១៩ ៕
