ភ្នំពេញ៖ អាជ្ញាធរ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ទៀតដែលស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី១ នៃអាគារហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


យោងតាមហ្វេសប៊ុក សាលាសង្កាត់ស្ទឹងមានជ័យ នៅថ្ងៃទី២៥ មីនានេះបានឲ្យដឹងថា នៅម៉ោង ៩៖៥០នាទី ព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១ នៅចំណុចអាគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាព សង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅបានចុះយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី ១ នៃអាគារ ហុកអាន ។


បច្ចុប្បន្នទីតាំងនេះ ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ ៕
