ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី មានរហូតទៅដល់ ៩៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ចំនួននេះ ច្រើន ជាងពីថ្ងៃ២៥ មីនា ជិតពាក់កណ្តាល និងជាសះស្បើយ ១៨នាក់។
ក្នុងនោះ អ្នកឆ្លងច្រើនជាងគេ មាននៅស្រុកកោះធំ ខេត្តកណ្តាល រហូតដល់ ជាង៧០នាក់ បន្ទាប់មក គឺនៅភ្នំពេញ។
គិតត្រឹមថ្ងៃទី២៦ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៩៦៨ នាក់ អ្នកជាសះស្បើយ ចំនួន១០៧៤ នាក់ អ្នកកំពុងព្យាបាលចំនួន៨៨៨នាក់ និងអ្នកស្លាប់៨ នាក់៕








