ព័ត៌មានជាតិ

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរស័ព្ទ iPhone ជាថ្មីម្ដងទៀត ទាក់ទងនឹងបញ្ហាសុវត្ថិភាព

ភ្នំពេញ៖ មិនទាន់ទាំងបានមួយខែផង បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងការវាយប្រហារ តាមរយៈភាពចន្លោះប្រហោង ដែលមាននៅក្នុង WebKit ដែលជាផ្នែកមួយរបស់កម្មវិធី Safari នោះ កាលពីម្សិលមិញនេះ ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធី នេះបន្ថែមទៀត ទាក់ទងនឹងបញ្ហាដែលអាច ហើយជនខិលខូចធ្វើការវាយប្រហារ តាមរយៈ Web browser។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ដើម្បីចៀសវាងពីការវាយប្រហារ លោកអ្នកគួរតែ ធ្វើបច្ចុប្បន្នភាពទូរស័ព្ទ iPhone ជាមួយ iOS 14.4.2 ដោយគ្រាន់តែចូលទៅក្នុង Settings > General > Software Update។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូល ទៅអានការណែនាំរបស់ក្រុមហ៊ុន តាមតំណភ្ជាប់ដូចខាងក្រោម៖
https://support.apple.com/en-us/HT212256៕

To Top