Covid-19

ក្រុមគ្រួសារ 7NG ប្រកាសមិនយកថ្លៃផ្ទះជួលកម្មករ និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ

ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាជួយគ្នា ក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជា កំពុងជួបការវាយប្រហារ ពីការរាតត្បាតនៃជំងឺឆ្លងកូវីត-១៩(Covid-19) ក្រុមហ៊ុនគ្រួសារ សេវេនអិនជី (7NG) បានប្រកាសមិនយកថ្លៃឈ្នួលជួលផ្ទះ របស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍ របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ ៕

To Top