ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទៅទី២៩ ខែមីនា ឆ្នាំ២០២១នេះបានសម្រេចផ្អាក ជាបណ្តោះអាសន្ន ដំណើរការហាងកាហ្វេ និងលាងរថយន្តដឹស៊ី (The Sea) មានទីតាំងស្ថិតនៅវិថីមិត្តភាព ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ដែលមានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។
មុនពេលលទ្ធផលបង្ហាញថា មានផ្ទុកកូវីដ១៩ គឺបុរសដែលជាអ្នកជំងឺកូវីដ១៩ម្នាក់នេះ គឺបានចូលទៅហូបបាយ នៅទីតាំងនេះពីថ្ងៃ១០-១៧មីនា ជារៀងរាល់ថ្ងៃ ៕
