ភ្នំពេញ ៖ ក្រុមមន្រ្តីពាក់ព័ន្ធ ដឹកនាំដោយលោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានចុះយកសំណាកលើកទី៤ ក្នុងព្រឹត្តិការណ៍១២ មីនា ២០២១ ក្នុងពិធីមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធអន្ទិត កក្កដា សោភ័ណ មានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីមេចុងភៅការ រកឃើញផ្ទុកជំងឺកូវីដ១៩ ។
ក្នុងព្រឹត្តិការណ៍ផ្ទុកជំងឺកូវីដ១៩ ក្នុងមង្គលការមួយ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កើតឡើងចេញ ពីអន្ទិតកក្កដា សោភ័ណ ដោយបានចូលរួមក្នុងនោះមានអ្នកពាក់ព័ន្ធជាង៤០០នាក់ ។
ប៉ុន្តែក្រោយឆ្លង១០ថ្ងៃ កក្កដា សោភ័ណ បានជាសះស្បើយ ពីជំងឺកូវីដ១៩ហើយ៕