ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ១០៤នាក់ និងអ្នកដំណើរមកពីបរទេសម្នាក់ ។ ចំនួននេះច្រើនជាងថ្ងៃ២៩ មីនា ដែលក្រសួងប្រកាសថា មានតែត្រឹមជាង៤០នាក់ ។
ក្នុងចំណោម១០៥នាក់ គឺនៅរាជធានីភ្នំពេញ មានច្រើនជាងគេគឺ៤៦នាក់ ព្រះសីហនុ៣៤នាក់ ស្វាយរៀង១៩នាក់ ព្រៃវែង២នាក់ កំពង់ចាម២នាក់ ត្បូងឃ្មុំម្នាក់ និងករណីនាំចូលម្នាក់មកពីថៃ។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន២៣៧៧ នាក់ អ្នកជាសះស្បើយចំនួន១១៧៦ នាក់ អ្នកកំពុងព្យាបាលចំនួន១១៨៦ នាក់ និងអ្នកស្លាប់ចំនួន១១ នាក់ ៕









